• Call us +855 98 800 921
  • Email us info@wbcanna.com
ការជឿខុសលើការពន្យាកំនើត

ការជឿខុសលើការពន្យាកំនើត

មានវិធីសាស្រ្តនៃការពន្យាកំនើតជាច្រើន​ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្រ្តីពីការមានផ្ទៃពោះ ។ ដោយឡែកក៏មានការយល់ខុស អំពីការប្រើប្រាស់មធ្យោបាយពន្យាកំនើតហើយ វិធីសាស្រ្តមួយចំនួនពុំមានប្រសិទ្ធភាព ។

ខាងក្រោមនេះជាជំនឿខុសទៅលើការពន្យាកំនើត៖

១.​​​ ការជឿថាការមានការរួមភេទតែម្តងមិនអាចធ្វើអោយមានផៃ្ទពោះ ឱកាសនៃការមានផ្ទៃពោះរបស់ស្រ្តីម្នាក់ៗ គឺមានដូចគ្នាទោះបីការរួមភេទនោះជាលើកទីមួយរបស់ស្រ្តីក៏ដោយ ។ ស្រ្តីអាចមានផ្ទៃពោះគ្រប់ពេលបន្ទាប់ពីធ្លាក់មេជីវិតញី (ovulate) ។ ស្រ្តីក៏អាចមានផ្ទៃពោះដែរទោះបីជាគាត់ទើបតែចាប់ផ្តើមរដូវដំបូង ព្រោះមេជីវិតញីអាចនឹងធ្លាក់១៤ថៃ្ងមុនថ្ងៃមុនធ្លាក់ឈាមរដូវ ។ សូមកុំជឿនៅពេលដែលគេនិយាយថា "កុំបារម្ភវាគ្រាន់តែជាលើកដំបូង" រឺនិយាយថាអ្នកនៅកេ្មងណាស់ រឺចាស់ណាស់ហើយមិនអាចមានកូនបាន ។ គ្រប់ស្រ្តីនៅវ័យបន្តពូជសុទ្ធតែអាចមានកូនបាន ។

២. ការបាញ់សារធាតុរាវលាងសំអាតក្នុងទ្វាមាស (Douching) ការលាងសំអាតទ្វាមាស (Showering) រឺការងូតទឹក (Bathing) ភ្លាមក្រោយពេលរួមភេទអាចការពារការមានផ្ទៃពោះ ការសំអាតដោយបាញ់សារធាតុរាវចូលក្នុងទ្វាមាស (Douching) គ្រាន់តែអាតសំអាតបាននូវមេញីវិតឈ្មោលមួយចំនួនតែប៉ុណ្ណោះ ។ បន្ទាប់ពីការរួមភេទ មេជីវិតញីវិតឈ្មោលបានហែលចូលទៅក្នុងមាត់ស្បូន របស់ស្រី្តជាតំបន់ដែលការធ្វើ Douching មិនអាចទៅដល់ ។ មានទ្រឹស្តីមួយចំនួនបាននិយាយថាការធ្វើ Douching ដោយប្រើកូការកូឡាអាចសំលាប់ស្ពែម៉ាតួសូអីតបុរសបាន ប៉ុនែ្តជាការពិត ការធ្វើបែបនេះមិនត្រូវបានគេទទួលស្គាល់ឡើយ ពីព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សរីរាង្គបន្តពូជ ។ ជាមួយគ្នាននេះដែរការបាញ់ដោយ sprays ដើម្បីសំលាប់មេជីវិតឈ្មោល ក៏មិនមានប្រសិទ្ធភាពដែរ ហើយថែមទាំងធ្វើអោយមានការឈឺចាប់ទៀតផង ។

៣. ស្រ្តីមិនអាចមានផ្ទៃពោះទេប្រសិនបើមានការរួមភេទក្នុងកំឡុងពេលធ្លាក់ឈាមរដូវ ស្រ្តីភាគច្រើន (រូមទាំងបុរសផងដែរ) តែងតែយល់ឃើញបែបនេះ ។ យ៉ាងណាមិញ ស្រ្តីអាចមានផ្ទៃពោះគ្រប់ពេល នៅក្នុងវត្តនៃឈាមរដូវ ។ លទ្ធផលនៃការគ្មានកូនក្នុងពេលមករដូវ មានប្រសិទ្ធភាពតែចំពោះស្រ្តីដែលមានរដូវទៀងទាត់តែប៉ុណ្ណោះ ។ ចំពោះស្រ្តីដែលមានរដូវមិនទៀងទាត់ ការធ្លាក់មេជីវិតញី ក៏អាចមានក្នុងថ្ងៃមករដូវដែរ ។ មិនមានការអះអាងណាថា មេជីវិតញីត្រូវតែធ្លាក់ក្នុងពេលពាក់កណ្តាលវត្តរដូវនោះទេ ។ ម្យ៉ាងទៀតមេជីវិតឈ្មោលរបស់បុរស អាចរស់នៅក្នុងស្បូនបានយ៉ាងហោច៥ថ្ងៃ ។ ដូច្នេះប្រសិនបើមេជីវិតញីធ្លាក់ក្នុងកំឡុងពេល៧ថ្ងៃ ដោយគ្មានការការពារស្រ្តីអាចមានកូនបាន ។

៤. ថ្នាំគ្រាប់ពន្យាកំនើតអាចលេបបានតែមានកំនត់ ស្រ្តីដែលមានសុខភាពល្អធម្មតា អាចប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំនើតបាន ចាប់តាំងពីពេលពេញវ័យរហូតដល់អស់រដូវ ហើយប្រសិទ្ធភាពរបស់វានៅតែមានដូចគ្នា ទោះបីជាអ្នកមានអាយុចាស់ក៏ដោយ ។

៥​. គ្រប់មធ្យោបាយនៃការពន្យាកំនើតអាចការពារជំងឺកាមរោគបាន មធ្យោបាយតែមួយគត ់ដែលអាចការពារជំងឺកាមរោគបានគឺស្រោមអនាម័យ ។ ទោះបីមធ្យោបាយនៃការប្រើរបាំង ដូចជាការដាក់កងក៏មិនអាចការពារស្រ្តីពីមេរោគកាមរោគ រឺមេរោគផ្សេងទៀតដែរដែលឆ្លងចូលតាមទ្វាមាសស្រ្តីបានដែរ ។

៦. ថ្នាំគ្រាប់ពន្យាកំនើតបង្កអោយកើតជំងឺមហារីក ទោះបីមានផលបន្ទាប់បន្សំមួយចំនួន នៅពេលប្រើប្រាស់ថ្នាំគ្រាប់ក៏ផលប៉ះពាល់ នោះមិនអាចធ្វើអោយស្រ្តីកើតជំងឺមហារីកបានដែរ ។ ជាការពិត ស្រ្តីមិនត្រូវបានគេណែនាំ រឺត្រូវហាមឃាត់មិនអោយប្រើថ្នាំគ្រាប់ពន្យាកំនើតទេ ប្រសិនបើគាត់មានជំងឺមហារីករួចទៅហើយ ព្រោះវាអាចធ្វើអោយជំងឺវិវត្តទៅលឿនជាងមុន ។ ផ្ទុយទៅវិញប្រសិនបើស្រ្តីមិនមានជំងឺមហារីកទេ នោះគាត់អាចប្រើថ្នាំគ្រាប់ពន្យាកំនើតបាន ។ ថ្នាំគ្រាប់មិនត្រឹមតែមិនធ្វើអោយស្រ្តីកើតជំងឺមហារីកតែប៉ុណ្ណោះទេ វាថែមទាំងកាត់បន្ថយការប្រឈមមុខ ទៅនឹងការកើតជំងឺមហារីកមួយចំនួនថែមទៀត ។ តាមរយៈ Planned Parenthood បញ្ជាក់ថាគ្រប់ស្រ្តីទាំងអស់សុទ្ធតែប្រឈមមុខទៅនឹងជំងឺ មហារីកកន្សោមពង ។ ថ្នាំគ្រាប់ពន្យាកំនើតអាចបន្ថយការប្រឈមមុខទៅនឹងមហារីករបស់ស្រ្តីបាន១ភាគ៣ ។

៧. ការមានផ្ទៃពោះអាចការពារដោយការលោតឡើងលោតចុះរឺការដាក់រុក្ខជាតិចូលក្នុងទា្វមាស មានមនុស្សមួយចំនួនជឿថា ការក្រដាសការក្អក និងការលោតឡើងចុះបន្ទាប់ពីរួមភេទ នឹងធ្វើអោយជ្រុះមេជីវិតឈ្មោល ។ ពត៌មាននេះគឺមិនពិតទាំងស្រុង ព្រោះមេជីវិតញីគឺតូចហើយអាចហែលយ៉ាងរហ័ស ។ ម្យ៉ាងទៀត ការដាក់របស់ដូចជាស្មៅរឺរុក្ខជាតិក្នុងទ្វាមាស មុនកំឡុងពេលរឺបន្ទាប់ពីការរួមភេទ គឺមិនត្រឹមតែគ្មានផលប្រយោជន ៍ហើយថែមទាំងធ្វើអោយស្រ្តីមានការឈឺចាប់ថែមទៀតផង ។

៨. ការដាក់ជ័រផ្លាស់ស្ទីករឺប៉េតប៉ោងអាចជំនួសស្រោមអនាម័យបាន សូមកុំជឿអោយសោះថា ការដាក់ផ្លាស្ទីក រឺប៉េតប៉ោងជុំវិញលិង្គ អាចការពារការមានផ្ទៃពោះបាន ហើយសូមកុំជឿផងដែរថា ការលាងដោយថ្នាំដុសធ្មេញ អាចសំលាប់មេជីវិតឈ្មោលបាន ។ មិនត្រូវធ្វើការរួមភេទទេ ប្រសិនបើអ្នកមិនចង់បានកូន ហើយគ្មានមធ្យោយពន្យាកំនើតណាមួយ ។

៩. ស្រ្តីមិនអាចមានកូនបានទេប្រសិនបើបុរសដកលិង្គចេញមុនពេលបញ្ចេញទឹកកាម នេះគឺជាការយល់ច្រលំធំមួយ ។ វិធីចាក់ទឹកក្រៅពាងជាមធ្យោបាយមួយមិនអាចជឿជាក់បានទេ ដោយយោងទៅតាមហេតុផលមួយចំនួន ។ ទីមួយនៅពេលដែលលិង្គបុរសឡើងរឹងទឹកកាមមួយចំនួនបានចេញរួចទៅហើយ ។ ទឹកដែលចេញនេះផ្ទុកមេជីវិតឈ្មោលយ៉ាងតិច៣០០០០០ ហើយមួយក្នុងចំនោមនោះអាចជួបជាមួយមេជីវិញីបាន ។ ម្យ៉ាងទៀតបុរសពិបាកក្នុងការគ្រប់គ្រងខ្លួនឯង ដើម្បីដកលិង្គចេញនៅពេលដែលដល់ចំនុចកំពូលហើយ ប្រការនោះហើយដែលស្រ្តីកាន់តែមានការប្រឈមុខខ្ពស់ ទៅនឹងការមានផ្ទៃពោះ ។ មួយវិញទៀតទោះបីបុរសបានបាញ់បញេ្ចញទឹកកាម ទាន់ពេលក៏មេជីវិតឈ្មោល នៅតែអាចហែលក្នុងទឹកពូជ ចូលទៅក្នុងទ្វាមាសបាន ប្រសិនបើបុរសបាញ់បញ្ចេញទឹកកាមនៅតំបន់ជិតៗនោះ ។ គេក៏អាចនិយាយបានថា វិធីចាក់ទឹកក្រៅពាងនេះជាមធ្យោបាយ ដែលមានប្រសិទ្ធភាព ករណីដែលការអនុវត្តនោះត្រឹមត្រូវ១០០% ប៉ុន្តែវាជាការពិបាកដើម្បីប្រាកដថាការអនុវត្តនោះគឺឥតខ្ចោះ ។

១០. ការប្រើមធ្យោបាយកងដាក់ក្នុងស្បូនបណ្តាលអោយគ្មានកូនជារៀងរហូត ប្រសិនបើស្រ្តីមានជំងឺឆ្លងតាមផ្លូវភេទ ការដាក់កងអាចធ្វើអោយមេរោគរីកសាយដល់ស្បូន និងដៃស្បូនស្រ្តី ដែលពិតជាអាចធ្វើអោយស្រ្តី មិនអាចមានកូនបាននៅពេលអនាគត ។ ប៉ុន្តែនេះគ្រាន់តែជាបញ្ហាចោទចំពោះស្រ្តី ដែលកើតជំងឺនេះរួចតែប៉ុណ្ណោះ ។ ដរាបណាស្ត្រីមិនមានជំងឺកាមរោគទេ នោះការដាក់កងមិនអាចធ្វើអោយគាត់គ្មានកូនជារៀងរហូតឡើយ ។ សំរាប់គូស្វាមីមិនមានជំងឺកាមរោគ ហើយមានដៃគូមួយទល់នឹងមួយការប្រើប្រាស់មធ្យោបាយកងដាក់ក្នុងស្បូនជាជំរើសដែលមានសុវត្ថភាពនិងប្រសិទ្ធភាព ។

Book an Appointment
Office Hours
  • Monday - Friday: 08:00am - 05:00pm
  • Saturday - 08:00am - 01:00pm
  • Sunday - Closed