ការពន្យាកំណើត
ការពន្យាកំណើត
ការពន្យាកំនើត គឺជាការជួយស្រ្តីនិងដៃ គូរ ដើម្បីកំនត់ពីពេលវេលា និងចំនួនកូនដែលគេចង់បាន។ វិធីសាស្រ្តដែលសម ស្របក្នុងការពន្យាកំនើត មានដូចការការពារ ដោយប្រើរបាំង ការប្រើបា្រស់អម៉ូនការលេបថ្នាំ ការដាក់កងដៃ និងការចាក់ថ្នាំការចង់ដៃស្បូន ការពន្យាកំនើតធម្មជាតិនិងបន្ទាន់។
អ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយ អាស្រ័យលើសុខភាពទូទៅរបស់អ្នក បែបផែននៃការរស់នៅផ្ទាល់ទំនាក់ទំនងផ្លូវភេទ រឺការប្រឈមមុខទៅនឹងជំងឺឆ្លងតាមផ្លូវភេទ (STI) ។
យ៉ាងណាមិញ រាល់វិធីសាស្រ្តនៃការពន្យាកំនើ តឹមានសារៈប្រយោជន៏របស់វា ។ អ្នកត្រូវតែធើ្វការពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិរបស់វាជាមុន មុននឹងធើ្វការសំរេចចិត្ត ហើយការសំរេចចិត្តអាចប្រព្រឹត្តិទៅបាន អាស្រ័យទៅដោយមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញ ។
សារៈប្រយោជន៍នៃការប្រើបា្រស់មធ្យោបាយពន្យាកំនើត៖
- ការពារជំងឺឆ្លងតាមផ្លូវភេទៈ ក្រៅពីការការពារការមានផ្ទៃពោះ មធ្យោបាយពន្យាកំនើតមួយចំនួន ដូចជាការប្រើបា្រស់ស្រោមអនាម័យ ក៏អាចការពារស្រ្តីនិងដៃគូរពីជំងឺឆ្លងតាមផ្លូវភេទ ជាពិសេសវាមានតំលៃថោក និងងាយស្រួលរក ។
- តំរូវតាមពេលសមស្របៈ ជាការពិត កងដាក់ក្នុងស្បូនអាចការពារការមានផៃ្ទពោះ រហូតដល់ទៅរយៈពេល៧ឆ្នាំ ។ ជាមួយគ្នានេះដែរថ្នាំចាក់ អាចការពារបានរយៈពេល៣ខែ និងការប្រើបា្រស់កងដាក់ដៃ អាចការពារការមានផៃ្ទពោះបានរយៈពេលច្រើនជាង៥ឆ្នាំ ។
- សំរួលផ្លូវអារម្មណ៍ៈ ថ្នាំលេបត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកថា អាចកាត់បន្ថយរោគសញ្ញានៃការធ្លាក់ទឹកចិត្ត ការឆាប់ប្រែប្រួលអារម្មណ៍ និងភាពឆេវឆាវ ។
- ធើ្វអោយរដូវទៀងទាត់ៈ ការបន្តប្រើបា្រស់ថ្នាំគ្រាប់ អាចជួយរក្សាលំនឹងអរម៉ូនក្នុងខ្លួនស្រ្តី និងធើ្វអោយរដូវទៀងទាត់ ។
- ការបន្ថយភាពស្លេកស្លាំងៈ ថ្នាំគ្រាប់អាចកាត់បន្ថយចំនួនឈាម ដែលបាត់បង់តាមរយៈការមករដួវ ។ ការបាត់បង់ឈាមតិចតួចជួយបន្ថយនូវភាពស្លេកស្លាំង ។